ទីបំផុត! Messi ត្រូវហាមមិនឲ្យលេង១ប្រកួត និងពិន័យជាប្រាក់ ១៥០០$

344

ប្រធានក្រុមអាហ្សង់ទីន Lionel Messi ត្រូវបានហាមឃាត់មិនឲ្យចូលលេង១ប្រកួត និងពិន័យជាប្រាក់ចំនួន ១៥០០ដុល្លារ បន្ទាប់ពីត្រូវបានកាតក្រហមបណ្តេញចេញ កាលប្រកួតទល់នឹងក្រុមជម្រើសជាតិឈីលីក្នុងពានរង្ចាន់ Copa America ដើម្បីយកតំណែងលេខ ៣ ។ ម្យ៉ាងវិញទៀតរូបគេក៏បានចោទប្រកាន់អំពីកម្រិតស្តង់ដារនៃ “អំពើពុករលួយ” នៅក្នុងសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង។

Messi ត្រូវបានបង្ហាញកាតក្រហមបន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Gary Medel ហើយក្រោយមកបានចោទប្រកាន់ថាការប្រកួតនេះត្រូវបានសហព័ន្ធមានទំនោទៅលើក្រុមម្ចាស់ផ្ទះប្រេស៊ីល ដែលបានទំលាក់អាហ្សង់ទីន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ចម្រូងចម្រាស់។

Messi បានរិះគន់សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង (CONMEBOL) ថា “ពុករលួយ” ហើយមិនបានចូលរួមក្នុងពិធីទទួលមេដាយលេខ៣។

យោងតាម CONMEBOL បាននិយាយកាលពីថ្ងៃអង្គារថាការនិយាយរបស់ Messi គឺ “មិនអាចទទួលយកបាន” ហើយបានគាំទ្រពីការដាក់ពិន័យកាន់តែតឹងរឹងទៅលើកីឡាករលំដាប់ពិភពលោក ៥ ដងក្នុងឆ្នាំនេះ។ ការហាមឃាត់នេះត្រូវបានគេរំពឹងថានឹងត្រូវដាក់ចេញជាផ្លូវការនៅក្នុងវគ្គជម្រុះដំបូងរបស់អាហ្សង់ទីនសម្រាប់ការប្រកួត World Cup ឆ្នាំ ២០២២។

ប្រភព៖ Supersport