ទីបំផុត! Eriksen ចូលរួមជាផ្លូវការជាមួយ Inter Milan

251

ក្លឹប Inter Milan បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Christian Eriksen ពីក្រុម Tottenham ក្នុងតម្លៃខ្លួនប្រហែល ១៦.៩ លានផោន។

កីឡាករសញ្ជាតិដាណឺម៉ាកវ័យ ២៧ ឆ្នាំរូបនេះបានចុះកិច្ចសន្យារហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៤ ពោលគឺមានសុពលភាពរហូតទៅដល់ ៤ ឆ្នាំ។

ទន្ទឹមនឹងនេះដែរ Spurs ក៏បានទិញយកខ្សែបម្រើ Giovani Lo Celso ផ្តាច់ពី Real Betis ជាអចិន្ត្រៃយ៍ផងដែរ ក្នុងតម្លៃផ្ទេរ ២៧,២ លានផោន បន្ទាប់ពីក្លឹបបានខ្ចីជើងមួយរយៈរួចមក។