ថ្មីទៀតហើយ! ២ គ្រាប់យប់មិញទៀត ជាការរកបានគ្រាប់បាល់ ៧ ប្រកួតជាប់គ្នានៅ Serie A របស់ CR7

396

ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo រកបានគ្រាប់បាល់បញ្ចូលទី ២ គ្រាប់ក្នុងជ័យជម្នះលើក្រុម Parma ២-១ ក្នុងការប្រកួត​ក្របខ័ណ្ឌ Serie A សប្តាហ៍ទី ២០។

តារាវ័យ ៣៤ ឆ្នាំរូបនេះ បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បាន ៧ ប្រកួតជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Serie A សម្រាប់ក្រុម Juventus ខណៈ​អតីត​ខ្សែប្រយុទ្ធ​ David Trezeguet ធ្លាប់រកបាន ៩ ប្រកួតជាប់ៗគ្នាក្នុងឆ្នាំ ២០០៥។

លទ្ធផលជ័យជម្នះខាងលើនេះ ធ្វើឲ្យក្រុមសេះបង្កង់ Juventus មាន ៤ ពិន្ទុដាច់ពីក្រុមលេខ ២ Inter Milan ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Lecce កាលពីម្សិលមិញ។

ទស្សនា​វីដេអូ​ហាយឡាយ​