សហព័ន្ធបាល់ទាត់ថៃ ឬ ហៅថា FAT ទើបបានសម្រេចចិត្តជាថ្មី ផ្អាកគ្រប់ការប្រកួត Thai League ដែលជាលីគកំពូលប្រចាំប្រទេស រហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០ ដោយសារតែក្តីបារម្ភពីការរីករាលដាលនៃមេរោគកូរ៉ូណាថ្មី ឬ Covid 19។
ការប្រកាសសម្រេចផ្អាករាល់ការប្រកួតនេះគឺ ថៃ សម្រេចប្រកួត Thai League 1 ដោយគ្មានអ្នកគាំទ្រ នៅក្នុងខែមីនានេះ។ ប៉ុន្តែក្រោយពីមានការក្តីបារម្ភជាច្រើន ព្រមទាំងការប្រកាសអាសន្នបន្ទាន់ពីមន្ត្រីជំនាញសុខាភិបាល FAT ក៏សម្រេចចិត្តជាថ្មី ផ្អាកការប្រកួតនេះមួយរយៈសិន ដោយត្រូវរង់ចាំតាមដានរហូតដល់ស្ថានភាពនៃការឆ្លងមេរោគនេះចុះថយទៅវិញ។
គួរជម្រាបជូនថា គិតត្រឹមពេលនេះ ប្រទេសថៃ មានករណីឆ្លងមេរោគកូរ៉ូណាថ្មីជាង ៤០ ករណី និងមានមនុស្ស ១ នាក់ស្លាប់។ ថៃ បានចាត់វិធានការជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា ដោយផ្អាកការប្រមូលផ្តុំនានា ដែលជាឱកាសនៃការឆ្លងនូវមេរោគនេះ៕
អត្ថបទ៖ FoxSports