អតីតខ្សែប្រយុទ្ធក្រុម Buriram United, Diogo Luís Santo ដែលបច្ចុប្បន្នលេងនៅក្លឹប Johor Darul Ta’zim ជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតបើធៀបជាមួយកីឡាករដទៃទៀតក្នុងក្របខ័ណ្ឌអាស៊ាន ក្រោយផ្លាស់ទៅម៉ាឡេស៊ីក្នុងឆ្នាំ ២០១៨។
កីឡាករវ័យ ៣៣ ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះ ទទួលបានតម្លៃពលកម្មរហូតដល់ទៅ ៤ លានបាតប្រហែល ១២ មុឺនដុល្លាអាមេរិកក្នុងមួយខែ ដែលសឹងតែស្មើ ឫលើសតម្លៃពលកម្មរបស់សមាជិកក្រុមទាំងមូលរបស់បណ្តាក្លឹបក្នុងលីគកំពូលម៉ាឡេស៊ីឯទៀត។ តួរលេខប្រាក់ឈ្នួលនេះធ្វើឲ្យបណ្តាក្លឹបផ្សេងទៀតហាក់ដូចរួញរាក្នុងការចចារយករូបគេដើម្បីមកចូលរួមក្រុម ខណៈដែលកុងត្រាគេជាមួយ Johor ជិតផុតកំណត់មិនដល់ ១ ខែទៀត។
អ្វីដែលជាប្រធានបទចោទសួរក្នុងថ្ងៃនេះ គឺថាហេតុអ្វីបានជា Diogo អាចរកចំនូលបានខ្ពស់ជាងកីឡាករដទៃទៀតក្នុងបណ្តាក្របខ័ណ្ឌលីគនៅក្នុងតំបន់អាស៊ាន។
១. ជោគជ័យនៅតាមបណ្តាក្លឹបដែលរូបគេធ្លាប់លេង
Diogo ឈ្នះបាន ៥ ពានរង្វាន់ត្រឹមតែ ១ រដូវកាលពេលនៅ Buriram United។ ខាងក្រោមជាពានរង្វាន់ដែលរូបគេបានឈ្នះជាមួយក្លឹប៖
ក្លឹប Olympiacos ក្រិច
- Greece Super League ៣ ដង
- Greek Football Cup ២ ដង
ក្លឹប Santos ប្រេស៊ីល
- Campeonato Paulista ១ ដង
- Copa Libertadores: ១ ដង
ក្លឹប Buriram United ថៃ
- Thai League 1 ៣ ដង
- Thai FA Cup ១ ដង
- Thai League Cup ២ ដង
- Thailand Champions Cup ២ ដង
- Mekong Club Championship ២ ដង
- Toyota Premier Cup ១ ដង
ក្លឹប Johor Darul Ta’zim ម៉ាឡេស៊ី
- Malaysia Super League ១ ដង
- Malaysia Cup ១ ដង
២. អាចរកគ្រាប់បាល់បញ្ចូលទីស្ទើរគ្រប់ប្រកួត
ក្នុងក្របខ័ណ្ឌលីគកំពូលថៃ Diego Luis Santo ជាពេជឃាតទំលុះសំណាញ់ទីមិនញញើត រយៈពេល ៣ រដូវកាលនៅ Buriram United រូបគេរកបាន ១០១ គ្រាប់ក្នុង ១០៥ ប្រកួតគ្រប់កម្មវិធីទាំងអស់ ដែលជាស្ថិតិល្អបំផុតមួយក្នុងអាជីពរបស់គេ។
៣. ពូកែបញ្ចូនបាល់អោយមិត្តរួមក្រុម
មិនត្រឹមតែច្បាស់ក្នុងការរកគ្រាប់បាល់ប៉ុណ្ណោះទេ ប៉ុន្តែការបញ្ចូនបាល់ទៅឲ្យដៃគូ ខ្សែប្រយុទ្ធរូបនេះក៏ធ្វើបានល្អផងដែរ។
៤. សម្របខ្លួនបានលឿនជាមួយក្រុម
ពេលទៅដល់ក្លឹបណា Diogo តែងតែងាយសម្របខ្លួនលេងបានយ៉ាងលឿនជាមួយក្រុម ជាក់ស្តែងរូបគេអាចជួយ Johor ឈ្នះពានលីគកំពូលម៉ាឡេស៊ីក្នុងរដូវកាលដំបូងរបស់គេផងដែរ។
៥. រក្សាបានភាពរឹងមាំទោះវ័យកាន់តែច្រើន
វ័យ ៣៣ ឆ្នាំ ប៉ុន្តែ Diego Luis Santo នៅតែរក្សាបាននៅកម្លាំង និងទម្រង់លេងល្អ។ ចំពោះការរងរបួសសម្រាប់រូបគេគឺមានតិចតួចបំផុត។
៦. ធ្លាប់ជាកីឡាករដែលត្រូវបានក្លឹបធំៗចាប់អារម្មណ៍
Diogo ធ្លាប់ត្រូវបានលោក Arsène Wenger គ្រូបង្វឹក Arsenal ចាប់អារម្មណ៍ចុះហត្ថលេខាម្តង គ្រាដែលរូបគេមានវ័យ ១៦ ឆ្នាំពេលនៅក្លឹបប្រេស៊ីល Portuguesa។ ក្រៅពីនោះក៏មានក្លឹបអ៊ីតាលី Fiorentina ទាក់ទងរូបគេផងដែរ។