តំណែង Emery កាន់តែឡើងកម្តៅ ក្រោយ Arsenal ចាញ់ Frankfurt ១-២ ក្នុងដីខ្លួន

622

តំណែងអ្នកចាត់ការក្រុម Arsenal លោក Unai Emery កាន់តែឡើងកម្តៅខ្លាំងឡើងៗ បន្ទាប់ពីក្រុមកាំភ្លើងធំបរាជ័យក្នុងផ្ទះរបស់ខ្លួនដោយលទ្ធផល ១-២ ក្រោមស្នាដៃក្រុមអាឡឺម៉ង់ Eintracht Frankfurt។

Related image

ការប្រកួតពូល F វគ្គសន្សំពិន្ទុ Europa League កាលពីយប់មិញនេះ ខ្សែបម្រើសញ្ជាតិជប៉ុនវ័យ ២៣ឆ្នាំ Daichi Kamada របស់ Frankfurt រកបាន ២គ្រាប់យ៉ាងអស្ចារ្យវាយបកយក ៣ពិន្ទុឲ្យក្រុមភ្ងៀវ ក្រោយពី Arsenal នាំមុខ១គ្រាប់មុននៅនាទី ៤៥’ ដោយខ្សែប្រយុទ្ធ Aubameyang។

Image result for arsenal vs frankfurt

បរាជ័យនេះទៀត ក៏ជាការកម្រទទួលបានជ័យជម្នះយូរបំផុតរបស់ Arsenal គិតចាប់តាំងពីខែកុម្ភៈឆ្នាំ ១៩៩២ មកពោលគឺ ៧ប្រកួតមកហើយដែលក្រុម ស្មើ ៥ប្រកួត និងចាញ់ ២ប្រកួត។

Image result for arsenal vs frankfurt

បច្ចុប្បន្ន Arsenal កំពុងស្ថិតនៅកំពូលតារាងមាន ១០ពិន្ទុនៅសល់មួយប្រកួតបិទពូល ក្នុងទឹកដីក្រុមលេខ ៣ បែលហ្ស៊ិក Standard Liege ហើយត្រូវការឈ្នះ ឬស្មើដើម្បីមានកៅអីទៅវគ្គបន្ត។

វីដេអូហាយឡាយ