តំណែងក្រុមលេខ ១ នៅអាស៊ី ៥ ឆ្នាំរបស់អឺរ៉ង់ ត្រូវធ្លាក់ទៅលើដៃក្រុមសាម៉ូរៃជប៉ុន

775

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់បានបាត់បង់តំណែងជាក្រុមលេខ ១ នៅអាស៊ីក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ពិភពលោក ជាលើកដំបូងចាប់តាំងពីខែធ្នូឆ្នាំ ២០១៤។

Iran FIFA World Rankings

ក្រោយធ្វើមិនបានល្អក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Marc Wilmots ដោយពួកគេរងបរាជ័យ ២ប្រកួតចុងក្រោយ ដោយចាញ់បារ៉ែន ១-០ និងអ៊ីរ៉ាក់ ២-១ ជាបន្តបន្ទាប់។ ហើយលទ្ធផលមិនល្អនេះ បានធ្វើឲ្យតំណែងលេខ ១នៅអាស៊ីរបស់អឺរ៉ង់ ធ្លាក់ទៅលើដៃក្រុមសាម៉ូរៃជប៉ុន។

Image result for japan football world cup 2022

អ៊ីរ៉ង់ជាក្រុមលេខ ១ នៅអាស៊ីចាប់តាំងពីខែធ្នូឆ្នាំ ២០១៤ ខណៈពួកគេបានធ្លាក់ចុះចំនួន ៦ លេខពោលគឺពីលេខរៀងទី ២៧ (នៅថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០១៩) មកលេខរៀងទី ៣៣ (នៅថ្ងៃទី ២៨ ខែវិច្ឆិកា)។

បច្ចុប្បន្នអឺរ៉ង់កំពុងស្ថិតនៅលេខ ៣ ក្នុងពូល C នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ និង ២០២៣ នៃ AFC Asian Cup Joint Qualifiers គឺមាន ៥ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងអ៊ីរ៉ាក់ និង ៣ ពិន្ទុនៅពីក្រោយក្រុមលេខ ២ បារ៉ែនប៉ុន្តែនៅសល់ ១ ប្រកួតក្នុងដៃ។

ប្រភព៖ Fox Sport Asia