តើ Cong Phuong ទទួលបានប្រាក់ខែប៉ុន្មាន ដែលលេងឲ្យ Sint-Truidense VV?

590

កាលពីប៉ុន្មានថ្ងៃមុននេះ ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyen Cong Phuong ត្រូវបានប្រកាសថាចូលរួមជាមួយក្លឹប Sint-Truidense VV ដែលជាសមាជិកនៃលីគកំពូលប៊ែលហ្ស៊ិកជាផ្លូវការ ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាល។

បើតាមការបង្ហើបឲ្យដឹងពីលោក Doang Nguyen Duc ប្រធានក្លឹប Hoang Anh Gia Lai ដែលជាក្លឹបដើមរបស់កីឡាករវ័យ២៤ឆ្នាំខាងលើ បានទម្លាយឲ្យដឹងថា ប្រាក់ឈ្នួលបឋមរបស់ខ្សែប្រយុទ្ធរូបនេះកាលស្នាក់នៅជាមួយក្លឹបលោក គឺទទួលបានមធ្យម ១ ០០០ដុល្លារ ខណៈកាលពីខ្ចីជើងទៅកាន់លីគកំពូលកូរ៉េខាងត្បូង គ្រានោះទទួលបានប្រហាក់ប្រហែល ១០ ០០០ដុល្លារ។

ចំណែកការផ្លាស់ទៅកាន់លីគកំពូលតំបន់អឺរ៉ុបលើកនេះ Nguyen Cong Phuong នឹងទទួលបានប្រាក់ខែចន្លោះពី ២០ ០០០ដុល្លារ ទៅ៣០ ០០០ដុល្លារ (ដោយគិតទាំងប្រាក់ឧបត្ថម្ភ និងលើកទឹកចិត្តផ្សេងៗ)