ដំណឹងអាក្រក់សម្រាប់ Spurs! Kane និងអវត្តមានរហូតដល់ខែមេសា

271

ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham និងត្រូវអវត្តមានរហូតដល់ខែមេសា បន្ទាប់ពីក្រុមគ្រូពេទ្យរបស់ក្លឹប បានបញ្ជាក់ចុងក្រោយថារូបគេនិងធ្វើការវះកាត់លើរបួសសរសៃពួរ។

Image result for harry kane injury

កីឡករវ័យ ២៦ ឆ្នាំរូបនេះបានរងរបួសកំឡុងពេលបរាជ័យរបស់ Tottenham នៅ Southampton នាថ្ងៃឆ្លងឆ្នាំ ហើយអាចត្រលប់មកហ្វឹកហាត់វិញបាននៅអំឡុងខែមេសា ពោលគឺសះស្បើយ ២ ខែមុនព្រឹត្តិការណ៍ Euro ២០២០ ចាប់ផ្តើម។

Image result for Harry Kane

Kane រកបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៣១ ប្រកួតសម្រាប់ក្លឹប និងជម្រើសជាតិអង់គ្លេសនៅរដូវកាលនេះ។ បច្ចុប្បន្ន Spurs ឈរនៅលេខ ៦ ក្នុងតារាង Premier League មាន ៦ ពិន្ទុតាមពីក្រោយក្រុមលេខ ៤ Chelsea ។