ដឹង Real Madrid ចាយទៅលើគ្រាប់ពូជបន្តវេនអស់ប៉ុន្មានហើយទេ?

3003

ចំនូលថ្មី​ Reinier Jesus ម្នាក់ទៀត ជាការចំណាយរបស់ Real Madrid សរុបរហូតទៅដល់ ១៣២ លានអឺរ៉ូហើយ លើគ្រាប់ពូជបន្តវេន។

ក្លឹបយក្សអេស្ប៉ាញ បានសម្រុកទិញយកយុវជនឆ្នើមៗដែលលេចធ្លោតាមបណ្តាក្លឹបនានាទូទាំងពិភពលោក ដែលចុងក្រោយនេះបានទិញយក Reinier Jesus សញ្ជាតិ​ប្រេស៊ីលវ័យ ១៨ ឆ្នាំពីក្លឹប Flamengo ក្នុងតម្លៃខ្លួន ៣០ លានអឺរ៉ូ​។

យុវជន​ដែល Real Madrid នាំមកអភិវឌ្ឍន៍ផ្សេងទៀតមានដូចជា៖ Rodrygo Goes (៥០ លានអឺរ៉ូ), Vinicius Junior (៤៥ លានអឺរ៉ូ), Reinier (៣០ លានអឺរ៉ូ), Marco Asensio (៤ លានអឺរ៉ូ), Martin Odegaard (៣ លាន អឺរ៉ូ) និង Take Kubo (ឥតគិតថ្លៃ) ក្នុងនោះគិតជាមធ្យមកីឡាករនីមួយៗមានតម្លៃ ២២ លានអឺរ៉ូក្នុងម្នាក់។

ប្រភព: Marca