ញាក់សាច់! ថៃ ណាត់ក្រុមលេខ ២ ក្នុង FIFA Ranking ទាត់មិត្តភាព

712

លោក Akira Nishino គ្រូបង្វឹកថ្មី ក្រុមជម្រើសជាតិថៃ បានចុះហត្ថលេខាស្នើសុំការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមដំរីសឹកថៃ ជាមួយម្ចាស់ជើងឯកពិភពលោក ៥ សម័យប្រេស៊ីល នៅសិង្ហបុរីនាខែតុលាខាងមុខនេះ បើតាមការបញ្ជាក់ដោយលោក Somyot Poompunmuang ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT)។

ការប្រកួតមិត្តភាពនេះ និងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិសិង្ហបុរី ៤ ថ្ងៃមុនឈានចូលប្រកួតទី ៣ ជម្រុះ World Cup 2022 ពោលគឺនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ ខាងមុខបន្ទាប់ពីពួកគេប្រកួតជាមួយ វៀតណាម និងឥណ្ឌូនេស៊ីរួចរាល់។

យោងតាមសារព័ត៌មាន Bangkok Post លោក Somyot បាននិយាយថាគ្រូ Nishino សញ្ជាតិជប៉ុនយល់ថាវាជាឱកាសដ៏ល្អសម្រាប់ប្រទេសថៃ ក្នុងការលេងជាមួយក្រុមកំពូលដូចជាប្រេស៊ីល។

Related image

គួរបញ្ជាក់ថាក្រុមជម្រើសជាតិថៃ ស្ថិតនៅក្នុងពូល G នៃវគ្គជម្រុះ FIFA World Cup 2022 ជាមួយវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, និងអារ៉ាប់រួម។ ពួកគេនឹងបើកយុទ្ធនាការប្រកួតបើកឆាកទល់នឹង ជម្រើសជាតិវៀតណាមនៅថ្ងៃទី ៥ ខែកញ្ញាមុនធ្វើដំណើរទៅទឹកដីឥណ្ឌូនេស៊ី នៅថ្ងៃទី ១០ ខែកញ្ញា។

ប្រភព៖ Fox Sport Asia