ឈុតធំថៃ ណាត់គីឡូ World Cup ប៉ាណាម៉ា​ទាត់មិត្តភាព

1516

ក្រុមជម្រើស​ជាតិ​ថៃ និងណាត់ក្រុមមានបទពិសោធនៅ World Cup ២០១៨ ប៉ាណាម៉ា​ដើម្បីប្រកួតមិត្តភាពអន្តរជាតិនាថ្ងៃទី ៣០ ខែមីនាខាងមុខ។

ការប្រកួតគឺត្រូវធ្វើឡើង ៣ ថ្ងៃក្រោយក្រុមជម្រើសជាតិថៃ ត្រូវប្រកួតគ្នានៅជម្រុះ World Cup ២០២២ ជាមួយក្រុមបាតតារាងគ្មានពិន្ទុឥណ្ឌូណេស៊ី នៅពហុកីឡដ្ឋានជាតិ Rajamangala ក្នុងទីក្រុងបាងកកថ្ងៃទី ២៦ ខែមីនា។

ថៃស្ថិតនៅលេខ ១១៣ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ខណៈប៉ាណាម៉ាស្ថិតនៅលេខ ៨១។ ក្រោយ​ឆ្លងកាត់ ៥ ប្រកួតនៅជម្រុះ World Cup ពូល G ក្រុមរហស្សនាមដំរីសឹក​ស្ថិតនៅលេខ ៣ ដែលមាន ៣ ពិន្ទុតាមពីក្រោយក្រុមលេខ ១ វៀតណាម និង ១ ពិន្ទុក្រោមក្រុមលេខ ២ ម៉ាឡេស៊ី ខណៈ​ក្រុមលេខ ៤ អារ៉ាប់រួម​ក្រោមថៃ ២ ពិន្ទុ​សល់ ១ ប្រកួតក្នុងដៃ។​