ឈីលី ទំលាក់កូឡុំប៊ីពី Copa America ដោយបាល់កាត់សេចក្តី ១១មែត្រ

395

ក្រុមជម្រើសជាតិឈីលី បានឈានទៅការការពារពាន Copa America របស់ពួកគេដោយទើបទទួលបានជ័យជម្នះលើការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីលើ ក្រុមកូឡុំប៊ីនៅក្នុងវគ្គ ១/៤ អម្បា៉ញ់មិចនេះ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញ ក្រុមម្ចាស់ការពារតំណែងជើងឯក២សម័យកាលឈីលីត្រូវបានត្រឹមតែស្មើ 0-0 ជាមួយកូឡុំប៊ីនៅម៉ោងធម្មតានាទីក្រុងសៅប៉ូឡូ។ គ្រាប់បាល់២គ្រាប់ពីសំណាក់កីឡាករ Charles Aranguiz និង Arturo Vidal ត្រូវបានអាជ្ញាកណ្តាលច្រានចោលបន្ទាប់ពីការពិនិត្យ VAR រហូតឈានដល់ការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី។

Image result for colombia vs chile

កីឡាកររបស់ Man Utd, Alexis Sanchez ក្លាយជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះ ៥-៤ បន្ទាប់ពី William Tesillo របស់ក្រុមកូឡុំប៊ីស៊ុតមិនចូល។

ប្រភព៖ Goal