ជ័យជម្នះយប់មិញ! Mourinho អរគុណក្មេងរើសបាល់ (Video)

861

ក្រោយជ័យជម្នះលើ West Ham នៅ Premier League លោក Jose Mourinho បានដឹកនាំក្រុម Spurs បន្តឈ្នះលើ Olympiacos ៤-២ ទៀតក្នុងប្រកួតទី ៥ Champions League។

Related image

ការប្រកួតចាប់ផ្តើមបាន ១៩ នាទីម្ចាស់ផ្ទះ Spurs ត្រូវក្រុមភ្ងៀវនាំមុខមុន ២-០ តែក្រុមគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមក្រិក ដោយអាចរកបាន ៤ គ្រាប់វាយបកយកបន្តបន្ទាប់។ ៤ គ្រាប់របស់ Spurs រកបានដោយ Dele Alli នាទី ៤៥’, Harry Kane នាទី ៥០’, ៧៧’ និង Serge Aurier នាទី ៧៣’។

ក្រោយជ័យជម្នះនេះ លោក Jose ក៏បានអរគុណដល់ក្មេងរើសបាល់ម្នាក់ ដែលបង្កើតឪកាសឲ្យមានគ្រាប់បាល់តាមស្មើ ក្រោយរូបគេរត់យ៉ាងលឿនបោះបាល់ឲ្យ Lucas Moura កាត់ឲ្យ Harry Kane ស៊ុតតាមស្មើ ២-២។ លទ្ធផលនេះធ្វើឲ្យ Tottenham Hotspur ស្ថិតនៅលេខ ២ ក្នុងតារាងពូល B និងមានកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ។

វីដេអូហាយឡាយ