ជំនួប Derby ជាមួយ Espanyol, Barça នឹងអវត្តមានតារាឆ្នើម ២ រូប

358

Barcelona នឹងអវត្តមានអ្នកចាំទី Marc-Andre ter Stegen ពេលប៉ះ Espanyol ក្នុងជំនួប Derby នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

Ter Stegen របួសសរសៃពួរជង្គង់ ហើយបានសម្រាកព្យាបាលតាំងពី ៥ ថ្ងៃ​មុនម្លេះ ខណៈខ្សែបម្រើ Arthur ក៏អាចនឹងមិនត្រឡប់ជាសះស្បើយទាន់ពេលវេលាសម្រាប់ប្រកួត Supercopa de Espana ផងដែរ ដោយអាចបន្តអវត្តមាន ៣ សប្តាហ៍ទៀត។​

ដូចច្នេះ Arthur នឹងខកខានដំណើររបស់ Barca ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវជួប Atletico Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Supercopa de Espana នៅថ្ងៃទី ៩ ខែមករា។