ជើងចាស់ Chelsea មួយរូប ថា Freddie មិនសាកសមដឹកនាំ Arsenal ទេ

282

អតីតខ្សែប្រយុទ្ធក្រុម Chelsea នឹង Celtic លោក Chris Sutton បាននិយាយថា Freddie Ljungberg មិនសាកសមដឹកនាំក្រុមកាំភ្លើងធំ Arsenal ក្នុងរយៈពេលវែងនោះទេ។

Image result for Chris Sutton

Ljungberg អតីតខ្សែបម្រើក្រុមកាំភ្លើងធំវ័យ ៤២ ឆ្នាំ បានទទួលបន្ទុកបណ្តោះអាសន្ន បន្ទាប់ពីក្លឹបបានបណ្តេញលោក Unai Emery កាលពីខែមុន។

លោក Chris Sutton បានប្រាប់ទូរទស្សន៍ BBC ថា“ Freddie បាននិយាយថា គាត់ច្បាស់ ១០០% នឹងនាំក្រុមឡើងទៅកាន់ Top 4 ប៉ុន្តែសួរថាតើផ្អែកលើអ្វី? ក្រុមទាំងមូលត្រូវជ្រើសរើសគ្រូណាម្នាក់ ដែលព្រមទទួលការរិះគន់ពីពួកយើង។

Image result for Freddie Ljungberg

Ljungberg ដែលធ្លាប់លេងឱ្យក្រុម Arsenal ចន្លោះឆ្នាំ ១៩៩៨ និង ២០០៧ ធ្លាប់ជាជំនួយការរបស់លោក Emery បន្ទាប់ពីបានធ្វើការជាមួយយុវជនអាយុក្រោម ២៣ ឆ្នាំរបស់ក្លឹប ប៉ុន្តែមិនមានបទពិសោធជាគ្រូបង្វឹកពីមុនទេ។

Image result for Freddie Ljungberg

លទ្ធផលដឹកនាំក្រុមរបស់លោកដំបូង Arsenal បានត្រឹមស្មើ Norwich ២-២ បច្ចុប្បន្នក្រុមឈរនៅលេខ ៨ ក្នុងតារាង Premier League ឃ្លាតពីក្រុមកំពូលតារាង Liverpool ដល់ទៅ ២១ពិន្ទុ និងឃ្លាត ៧ ពិន្ទុពីក្រុមលេខ ៤ Chelsea។