ជើងខ្លាំងអាស៊ានប៉ះគ្នា! វៀតណាមធ្លាប់ឈ្នះថៃតែ ៣ ដងប៉ុណ្ណោះ ក្នុងប្រវត្តិជួបគ្នា ២៣ ប្រកួត

480

នាវេលាម៉ោង ៨:០០នាទីយប់នេះ ក្រុមជម្រើសជាតិវៀតណាម និងបើកទ្វាពហុកីឡដ្ឋានជាតិ My Dinh ទីក្រុងហាណូយ ទទួលក្រុមជម្រើសជាតិថៃក្នុងការប្រកួតជម្រុះពូល G ព្រឹត្តិការណ៍ FIFA World Cup 2022។

ក្រុមរួមតំបន់អាស៊ានទាំងពីរកំពុងតែកាន់កាប់តំបន់សុវត្តិភាព ពោលគឺវៀតណាមនៅកំពូលតារាង និងថៃនៅតំណែងលេខ២។ ក្រុមគ្រូបង្វឹកកូរ៉េខាងត្បូង Park Hang-seo មិនទាន់ស្គាល់ចាញ់នៅឡើយទេ ក្នុង៤ប្រកួតកន្លងមក ដោយធ្លាប់ស្មើនៅទឹកដីថៃ ០-០ តែម្តងគត់។ ផ្ទុយពីក្រុមដំរីសឹកថៃ ឈ្នះ ២ ស្មើ ១ និងចាញ់ ១។

Image result for vietnam vs thailand fight

ការប្រកួតយប់នេះអ្វីដែលគួរកត់សំគាល់ គឺប្រវត្តិប្រកួតរបស់ក្រុមទាំងពីរក្នុងចំណោម ២៣ ប្រកួត វៀតណាមធ្លាប់ឈ្នះថៃតែ ៣ លើកប៉ុណ្ណោះ ក្រៅពីនោះក្រុមដែលដឹកនាំដោយគ្រូបង្វឹកជប៉ុនលោក Nishino បច្ចុប្បន្នធ្លាប់ឈ្នះ ១៥ប្រកួត និងស្មើគ្នា ៥ប្រកួត។