ជើងខ្លាំងគុនខ្មែរច្រើននាក់ចេញដំណើរទៅប្រកួតនៅ Super Champ ព្រឹកនេះ

397

អ្នកប្រយុទ្ធគុនខ្មែរ៧រូប មាន យ៉េន ឌីណា, ទិត្យ សុវណ្ណគិរី, រិទ្ធិ ភូលូ, កំពែង ខ្មៅ, វ៉ាន់ វឿន, ព្រឿង សុជាតិ និង ហ៊ីម សេរី ដឹកនាំដោយលោក អេ ភូថង បានចេញដំណើរពីប្រទេសកម្ពុជានៅថ្ងៃព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា នេះឆ្ពោះទៅកាន់ក្រុងបាងកក ប្រទេសថៃ។

ការចេញដំណើរទៅប្រទេសក្បែរខាងនេះ គឺដើម្បីចូលរួមការប្រកួតកម្មវិធី Super Champ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ចាប់ពីម៉ោង៦និង២០នាទីល្ងាចតទៅ។

គួរបញ្ជាក់ថា វត្តមានរបស់ព្រឿង សុជាតិ ក្នុងកម្មវិធីនេះ គឺជំនួសកីឡាករ តាញ់ មករា ដែលត្រូវត្រៀម​ប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់របស់ PNN៕

ប្រភព៖ Keila Daily