ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់ថៃ! ដែលគ្មាន Buriram នឹង Muangthong ក្នុងពានរង្វាន់ទ្វីបអាស៊ី ACL

653

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ថៃ ដែលគ្មានក្រុមខ្លាំងទាំងពីរគឺ Buriram United នឹង Muangthong United ក្នុងកម្មវិធីប្រកួតពានរង្វាន់ក្លឹបល្អបំផុតប្រចាំតំបន់អាស៊ី AFC Champions League នៅរដូវកាលក្រោយ ។

ក្រុមដែលជំនួសតំណែងពួកគេ ៤ ត្រូវបានរកឃើញដើម្បីត្រៀមទៅប្រកួត AFC Champions League ២០២១ ដែលក្នុងនោះរួមមាន BG Pathum United និង Port FC (វគ្គជម្រុះក្នុងពូល) ខណៈ Chiangrai United និង Ratchaburi Mitr Phol (ជម្រុះ Play off )។

អ្វីដែលសំខាន់ជាងនេះនោះ គឺជាការបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ក្រុមទាំង ៤ ក្នុងការឈានជើងចូលក្នុងពានរង្វាន់តំបន់អាស៊ីនេះជាលើកដំបូង ។

ហើយវាមានរយៈពេលជិត ១០ ឆ្នាំដែល AFC Champions League មិនមានឈ្មោះក្លឹប Buriram និង Muangthong សូម្បីតែវគ្គជម្រុះ Play Off ។​ ទាំងនេះបង្ហាញថាក្លឹបរបស់ថៃផ្សេងទៀតមានការអភិវឌ្ឍច្រើន រហូតអាចទំលាក់ក្រុមយក្សទាំងពីរនេះចេញពីកូតា ACL នៅពេលនេះ ។