ជម្រើស​ជាតិ​អាហ្សង់ទីន​មួយរូប និងផ្លាស់មកលេងឲ្យក្លឹប​មួយនៅអាស៊ី

435

ក្លឹបម្ចាស់ជើងឯកលីគកំពូលអារ៉ាប់ប៊ីសាអូឌីត ​៦ សម័យ Al Shabab បានប្រកាស​ពីការចុះហត្ថលេខាលើកីឡាករអាហ្សង់ទីន Ever Banega ពីក្លឹបអេស្ប៉ាញ Sevilla នៅចុងរដូវកាលនេះ។​

ខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះ​ ដំបូងឡើយលេងឲ្យ Valencia ក្នុងឆ្នាំ ២០១៤ មុនពេលចាកចេញទៅលេងឲ្យ Inter នៅឆ្នាំ ២០១៦ ចំណាយពេលត្រឹមតែ ១ រដូវកាលនៅអុីតាលី Banega ក៏វិលត្រឡប់មកកាន់អេស្ប៉ាញវិញដើម្បីចូលរួមជាមួយ Sevilla ។​

ទោះយ៉ាងណាកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ និងអស់សុពលភាពកុងត្រាជាមួយ Sevilla នៅខែមិថុនានេះហើយ ខណៈ​ភាគីក្លឹប Al Shabab បានបញ្ជាក់ថា Banega បានយល់ព្រមលើកិច្ចសន្យា ៣ ឆ្នាំជាមួយពួកគេ។