ជម្រើសជាតិប៉ាណាម៉ា លុបចោលការប្រកួតមិត្តភាពជាមួយថៃ ដោយសារ​វីរុស​កូរ៉ូណា

248

ក្រុមជម្រើសជាតិប៉ាណាម៉ា បានលុបចោលការប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិថៃ ដែលគ្រោងនឹងរៀបចំឡើងនៅខែក្រោយដោយសារការគំរាមកំហែងពីវីរុសឆ្លងកូរ៉ូណា។

ក្រុមរបស់គ្រូជប៉ុន Nishino និងត្រូវទទួលភ្ងៀវ​ប៉ាណាម៉ានៅថ្ងៃទី ៣០ ខែមីនាក្រោយប៉ះជាមួយឥណ្ឌូណេស៊ីក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ និងជម្រុះ AFC Asian Cup ឆ្នាំ ២០២៣ ជុំទី ២ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។​

ទោះយ៉ាងណា សមាគមបាល់ទាត់ថៃ (FAT) នៅតែស្វែងរកដៃគូរប្រកួតឯទៀតសម្រាប់ការប្រកួតមិត្តភាពនេះ ដែលនិងត្រូវធ្វើឡើងនៅប្រទេសថៃនាថ្ងៃដដែល។