ក្រុមធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL រដូវកាលមុន Ajax បានត្រឹមស្មើ ២-២ នៅជើងទី១ក្នុងទឹកដីក្រុម PAOK Thessaloniki របស់ក្រិចនៃវគ្គជម្រុះជុំទី ៣ ពាន UEFA Champions League។
កីឡាករ Hakim Ziyech ស៊ុតឲ្យក្រុមភ្ងៀវនាំមុខនៅនាទីទី ១០’ ប៉ុន្តែមុនបញ្ចប់តង់ទី១ក្រុមម្ចាស់ផ្ទះ PAOK បានព្យាយាមវាយសម្រុកដោយអាចវាយបកនាំមុខវិញនៅបានដោយអតីតកីឡាករកាំភ្លើងធំ Arsenal, Chuba Akpom នៅនាទី ៣២’ និងខ្សែការពារ Leo Matos នៅនាទី ៣៩’។
ឈានចូលតង់ទី២ខ្សែប្រយុទ្ធជើងចាស់ Klaas Jan Huntelaar បានរកគ្រាប់បាល់តាមស្មើវិញឲ្យ Ajax នៅនាទី ៥៧’ ដោយរក្សាលទ្ធផលរហូតចប់ការប្រកួត។
ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅទីក្រុង Amsterdam សម្រាប់ការប្រកួតជើងទី២ នៅសប្តាហ៍ក្រោយ ដោយអ្នកឈ្នះនឹងត្រូវជួបជាមួយក្រុម Qarabag ឫ Apoel Nicosia ដែលកំពុងរង់ចាំលទ្ធផលនៅជើងទី២ដូចគ្នា។
ទស្សនាវីដេអូហាយឡាយ
ប្រភព៖ Supersport