ជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២១

157

លោក Gianni Infantino ប្រធាន FIFA បានប្រកាសកាលពីថ្ងៃសុក្រថាប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២១ ក្នុងទម្រង់ប្រកួតប្រជែងដែលមានស្រាប់បច្ចុប្បន្ន ។

មានន័យថាទម្រង់ប្រកួតថ្មី ដែលមាន ២៤ ក្រុមនឹងប្រទេសចិនធ្វើជាម្ចាស់ផ្ទះនោះ ត្រូវរំសាយលើកទៅ ១ ឆ្នាំទៀតក្រោមវិបត្តិកូវីត-១៩ ។

ក្នុងឆ្នាំ ២០២១ ខាងមុខនេះផងដែរ FIFA Club World Cup និងមានប្រទេស ២ ធ្វើក្នុងឆ្នាំតែមួយ ពោលគឺកាតានឹងទទួលធ្វើជាម្ចាស់ផ្ទះនៅចន្លោះថ្ងៃទី ១ និង ១១ ខែកុម្ភៈ  មុនពេលការប្រកួត ៧ ក្រុមផ្សេងទៀតនឹងធ្វើឡើងនៅប្រទេសជប៉ុនក្នុងខែធ្នូ ។

គួររំលឹកថា ប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA Club World Cup នេះចំនួន ៨ លើករួចមកហើយ ដោយចុងក្រោយក្នុងឆ្នាំ ២០១៦ ។