ច្បាស់ហើយ! Depay និងចូលរួមជាមួយ Barcelona

108

លោក Juninho ប្រធានផ្នែកកីឡារបស់បារាំងបាននិយាយថា Memphis Depay បានយល់ព្រមចុះកុងត្រាជាមួយក្រុម Barcelona ហើយ នៅចាំតែប្រកាសផ្លូវការតែប៉ុណ្ណោះ ។

អតីតកីឡាកររបស់បិសាចក្រហម Manchester United វ័យ ២៦ ឆ្នាំរូបនេះមិនមានឈ្មោះក្នុងបញ្ជីក្រុមដំបូងរបស់ Lyon ក្នុងការប្រកួតស្មើ ១-១ កាលពីថ្ងៃអាទិត្យជាមួយ Marseille ។

លោក Juninho បាននិយាយថា “គាត់បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Barcelona ហើយយើងមិនលាក់រឿងនេះទេ” ។

Depay រកបាន ៥៨ គ្រាប់ក្នុង ១៤៤ ប្រកួតឲ្យ Lyon ចាប់តាំងពីផ្លាស់មកពីក្លឹបបិសាចក្រហម Manchester United កាលពីឆ្នាំ ២០១៧ ។