ច្បាស់ហើយ! Barcelona នឹងប្រកាស Xavi ជាគ្រូបង្វឹកថ្មីនៅថ្ងៃស្អែក

2826

យោងតាមសារព័ត៌មាន BeIN Sports បានអោយដឹងថាក្លឹប Barcelona គ្រោងនឹងប្រកាសអតីតខ្សែបម្រើរបស់ខ្លួន Xavi Hernandez ជាគ្រូបង្វឹកថ្មីជំនួសលោក Ernesto Valverde នៅថ្ងៃស្អែក។

Image result for xavi

បុរសវ័យ ៣៩ ឆ្នាំ នឹងត្រូវរង់ចាំតំណែងនៅទឹកដី Camp Nou រហូតដល់បំណាច់រដូវកាលនេះ ខណៈបច្ចុប្បន្នរូបលោកកំពុងបំពេញតួរនាទីជាគ្រូបង្វឹករបស់ក្លឹបកាតា Al-Sadd ។

ហើយកាលពីពេលថ្មីៗនេះផងដែរ រូបលោកក៏បានជួបពិភាក្សាជាមួយក្លឹប Barcelona បើតាមបទសម្ភាសន៍ Xavi បានត្រឹមតែឆ្លើយថា៖ “ដឹកនាំក្រុម Barcelona វាជាក្តីសុបិន្តរបស់ខ្ញុំ“។

Ernesto Valverde is under increasing pressure as manager of Barcelona

គួរដឹងដែរថា បន្ទាប់ពីបរាជ័យ ៣-២ ក្រោមស្នាដៃក្រុម Atletico Madrid កាលពីថ្ងៃព្រហស្បតិ៍ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Super Cup វាជាការខកចិត្តមួយសម្រាប់អ្នកគាំទ្ររបស់ក្រុមកាតាឡាន់ ដែលជាសម្ពាធមួយសម្រាប់លោក Valverde ក្នុងការដឹកនាំក្រុមបន្ត។