ច្បាស់ហើយ! AFF Suzuki Cup នឹងធ្វើឡើងនៅដើមខែវិច្ឆិកា

357

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ថាពានរង្វាន់ AFF Suzuki Cup នឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ ២០២០។

AFF Suzuki Cup ២០២០

បន្ទាប់ពីការផ្ទុះឡើងនៃវីរុស Covid-19 ធ្វើឱ្យកម្មវិធីបាល់ទាត់ផ្សេងៗនៅជុំវិញពិភពលោកបញ្ឈប់ការប្រកួតយ៉ាងណាក៏ដោយ សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ជាតិអាស៊ាន ឬ AFF Suzuki Cup នឹងត្រូវរៀបចំឡើងតាមកាលវិភាគពោលគឺនៅដើមខែវិច្ឆិកានេះ។ ដែលនឹងមិនពន្យារពេលការប្រកួតប្រជែងទៀតទេ។

សម្រាប់ការប្រកួតកម្មវិធីផ្សេងៗទៀត រង់ចាំការវិវត្តនៃវីរុស Covid-19 ពីអង្គការសុខភាពពិភពលោក (WHO)។