ចំ​នូលថ្មី Real មួយរូបរងរបួសកំភួនជើង អវត្តមាន ៤ សប្តាហ៍​

369

កំណើនបញ្ជីឈ្មោះកីឡាករដែលរងរបួសរបស់អ្នកចាត់ការក្រុម Zinedine Zidane កាន់តែច្រើនឡើង ក្រោយពីក្លឹបអេស្ប៉ាញបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាខ្សែការពារ​ស្លាប Ferland Mendy សញ្ជាតិបារាំងមួយរូបទៀតហើយបានរងរបួសកំភួនជើង។

Mendy វ័យ ២៤ ឆ្នាំបានចុះហត្ថលេខាជាមួយក្លឹបក្របខ័ណ្ឌ La Liga កាលពីខែកក្កដាហើយបានដាក់សម្ពាធបន្ថែមទៀតទៅលើក្រុមរបស់លោក Zidane បន្ទាប់ពីខ្សែបម្រើ Marco Asensio បានរងរបួសសរសៃពួរនិងខ្សែប្រយុទ្ធ Brahim Diaz។

កាសែត AS បានរាយការណ៍ថា Mendy ដែល Real Madrid បានចំណាយ ៥៥ លានដុល្លារទិញយកមកកាន់ទឹកដី Bernabeu អាចខកខានមិនបានលេងរហូតដល់ ៤ សប្តាហ៍។

Mendy អាចនិងត្រូវប្រឈមជាមួយ ២ប្រកួតខាងមុខដោយត្រូវជួបក្រុម Atletico Madrid នៅថ្ងៃសៅរ៍នាទីក្រុង New Jersey និងមុនពេលលេងក្នុងក្របខណ្ឌ La Liga ដែលចាប់ផ្តើមនៅថ្ងៃទី ១៧ ខែសីហាដោយ Real ត្រូវធ្វើដំណើរទៅប៉ះក្រុម Celta Vigo។

ប្រភព៖ Supersport