ចំណាយពេលជាង ១០ ឆ្នាំនៅអឺរ៉ុប Lee Chung Yong ផ្លាស់ទ្រនំទៅលេងនៅប្រទេសកំណើតវិញ

734

ខ្សែបម្រើ Lee Chung-yong បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Ulsan Hyundai របស់ក្របខ័ណ្ឌ K-League ពីក្លឹបអាឡឺម៉ង់ VfL Bochum ដែលបញ្ចប់ការលេងអស់រយៈពេលជាង ១០ ឆ្នាំនៅអឺរ៉ុប។

កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានចាប់ផ្តើមអាជីពដំបូងជាមួយក្លឹប FC Seoul ហើយបានរួមរស់អស់រយៈពេល ៦ ឆ្នាំជាមួយក្លឹប មុនផ្លាស់ទៅកាន់ក្លឹបអង់គ្លេស Bolton Wanderers ក្នុងឆ្នាំ ២០០៩ ជាទីដែលរូបគេបង្ហាញខ្លួនបាន ១៧៦ ប្រកួត និងរកបាន ១៧ គ្រាប់អោយក្លឹបក្នុងរយៈពេល ៧ រដូវកាលផងដែរ។

Image result for Lee Chung-yong

ក្រោយចាកចេញពី Bolton Wanderers ក្នុងឆ្នាំ ២០១៥, Lee បានទៅចូលរួមជាមួយក្លឹប Crystal Crystal ប្រើពេលអស់ ៣ រដូវកាលនៅទីនោះ រូបគេក៏ធ្វើដំណើរទៅអាឡឺម៉ង់ដើម្បីលេងឲ្យក្លឹប VfL Bochum នៅឆ្នាំ ២០១៨។ សម្រាប់ជម្រើសជាតិខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះ ក៏បង្ហាញខ្លួនបានចំនួន ៨៩ ប្រកួតនិងរកបាន ៩ គ្រាប់ផងដែរ។