ចំណាត់ថ្នាក់ FIFA៖ ថៃឡើង ៤ លេខ ខណៈវៀតណាមបន្តតំណែងកំពូលអាស៊ាន

160

បន្ទាប់ពី FIFA បានធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ចុងក្រោយកាលពីម្សិលមិញ បានបង្ហាញថាក្រុមបាល់ទាត់ជម្រើសជាតិថៃបានលោតឡើង ៤ លេខក្នុងតារាងពិភពលោក ពោលគឺលេខ ១០៦ ហើយជាក្រុមអាស៊ានមួយក្នុងចំណោមក្រុមដទៃទៀតដែលឡើងខ្ពស់ជាងគេ។

ទន្ទឹមនឹងនេះដែរ ក្រុមជម្រើសជាតិវៀតណាមឡើង ១ លេខរំកិលពីចំណាត់ថ្នាក់ទី ៩៣ ទៅ ៩២ ហើយនៅតែជាក្រុមមកពីអាស៊ានតែមួយគត់ ដែលស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង ១០០ នៅលើពិភពលោក។

កូរ៉េខាងជើង ដែលបច្ចុប្បន្នជាប់នៅចំណាត់ថ្នាក់ទី ១០៩ ក្នុងពិភពលោកក៏បានក្លាយជាក្រុមនៅអាស៊ី ដែលបង្ហាញពីភាពប្រសើរបំផុតក្នុងចំណាត់ថ្នាក់ ដោយបានកើន ៦ លេខ។

តំណែងចំណាត់ថ្នាក់នេះ មិនបានរាប់ទាក់ទងនឹងដំណើរការសកម្មភាពបច្ចុប្បន្នរបស់ក្រុមណាមួយឡើយ ដោយសារវាជាទិន្នន័យដែលបានធ្វើសមូហភាពក្នុងរយៈពេលជាច្រើនឆ្នាំ។