ចេញហើយ! AFF ប្រកាសថ្ងៃបរិច្ឆេទ ប្រកួតពានរង្វាន់ AFF Suzuki Cup 2020

3062

សហព័ន្ធបាល់ទាត់អាស៊ាន ហៅកាត់ថា (AFF) បានកំណត់កាលបរិច្ឆេទនៃការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup ឆ្នាំ ២០២០ ហើយ។

ព្រឹត្តិការណ៍បាល់ទាត់ដ៏ពេញនិយមប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែវិច្ឆិកាហើយបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ។ ការប្រកួតដែលធ្វើរៀងរាល់ ២ ឆ្នាំម្តងនេះ នឹងធ្វើឡើងនៅចុងឆ្នាំដើម្បីចៀសវាងការជាន់គ្នាជាមួយព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ និងវគ្គជម្រុះ AFC Asian Cup ឆ្នាំ ២០២៣ ដែលភាគីអាស៊ានមួយចំនួនត្រូវប្រកួតប្រជែង ទៀតសោត FIFA នឹងបើកការប្រកួតមិត្តភាពអន្តរជាតិនៅចន្លោះថ្ងៃទី ១៥ និង ១៩ ខែវិច្ឆិកាផងដែរ។

មិនខុសគ្នាឡើយ រូបមន្តលេងឆ្នាំ ២០២០ នេះ នឹងធ្វើដូចគ្នាទៅនឹងឆ្នាំ ២០១៨ ដែលមាន ១០ ក្រុមមកពីតំបន់អាស៊ានចែកចេញជា ២ ពូលហើយប្រកួតប្រជែងផ្លាស់ប្តូរទឹកដីគ្នា។

គួររំលឹកថា វៀតណាម គឺជាក្រុមការពារតំណែងជើងឯក AFF Suzuki Cup ២០១៨ ខណៈប្រទេសថៃ គឺជាក្រុមដែលទទួលបានជោគជ័យបំផុត ពោលគឺឈ្នះ ៥ ដងក្នុងព្រឹត្តិការណ៍ពានរង្វាន់នេះ។