ចុះឡើង! Podolski ចេញពី Vissel Kobe ទៅលេងឲ្យក្លឹបនេះសោះ

3096

​កីឡាករអាឡឺម៉ង​វ័យ ៣៤ ឆ្នាំ​ Lukas Podolski​ ដែល​បាន​ចាក​ចេញពី​ក្លឹប J1.League របស់​ជប៉ុន​ Vissel Kobe ក្រោយ​ចប់​កិច្ចសន្យា​នោះ បាន​ចុះហត្ថលេខា​លើកុងត្រា ១៨ ខែ​ជាមួយ​ក្លឹប​តួកគី Antalyaspor​

អតីត​ខ្សែ​ប្រយុទ្ធ​ Arsenal រូបនេះបាន​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម​ផ្ទេរ​ទៅកាន់​ក្លឹប​ម៉ាឡេស៊ី Johor DarulTa’Zim​ ដើម្បីចូលរួមជាមួយ​ក្រុម​ Antalyaspor​ ដែលកំពុងស្ថិតនៅលេខរៀងទី ​១៦​ ​ក្នុង​តារាងក្របខ័ណ្ឌ ​Super Lig​ របស់​តួកគី

Podolski​ ក៏​ធ្លាប់​បាន​ចំណាយ​ពេល ២ ​ឆ្នាំ​លេង​នៅក្របខ័ណ្ឌមួយនេះផងដែរ ចន្លោះ​ឆ្នាំ២០១៥-១៧ ដោយជាកីឡាកររបស់ក្លឹប Galatasaray​  មុន​ពេល​ចេញទៅ​ជប៉ុនចូលរួមជាមួយ ​Vissel Kobe។​