ចាប់ឆ្នោត​វគ្គ ៨​ក្រុម​ចុងក្រោយ Carabao Cup ក្រុម​ខ្លាំង​ៗ​គេច​គ្នា​ទាំងអស់

405

ការប្រកួត​បាល់ទាត់​ពា​ន​លំដាប់​ទី៣ នៅ​អង់គ្លេស​ហៅថា Carabao Cup រឺ EFL Cup បាន​ចាប់​ឆ្នោត​បែងចែកគូប្រកួត​វគ្គ ៨ក្រុម​រួចរាល់​ហើយដោយ​ក្រុម​ខ្លាំង​ៗ​សុទ្ធតែ​មិន​ជួប​គ្នា​។

Image result for manchester city carabao cup

​​ក្រុម​ការពារ​តំណែង​ជើងឯក Manchester City នឹង​ត្រូវ​ទៅ​ទឹកដី​របស់​ក្រុម​នៅ​លី​គ​លំដាប់​ទី៣ Oxford United ខណៈ​ក្រុម​នៅ​លី​គ​លំដាប់​ទី៤ Colchester United ដែល​ជា​ក្រុម​លំដាប់​ថ្នាក់​ទាប​ជាងគេ​នៅសល់​ក្នុង​វគ្គ​នេះ នឹង​ត្រូវ​ធ្វើដំណើរ​ទៅផ្ទះ​ក្រុម​ជើងឯក ៥​សម័យ Manchester United​។​ ចំណែក Aston Villa នឹង​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ជើងឯក ៨​សម័យ Liverpool ខណៈ Everton ទទួល​ភ្ញៀវ Leicester City​។​

​ក្នុង​ចំណោម​គូប្រកួត​ទាំង​ ៤គូ​ខាងលើ Liverpool ទំនងជា​នឹង​ត្រូវ​ផ្លាស់ប្ដូរ​កាលវិភាគ​ប្រកួត ដោយសារ​​ជាប់​ប្រកួត​ពាន FIFA Club World Cup នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ខណៈ​កម្មវិធី​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​៕