ចាញ់ Man Utd ១-០ ជើងទី ២ តែ Man City បានឡើងផ្តាច់ព្រ័ត្រ Carabao Cup

368

Man City បានចាញ់ Man United ១-០ ក្នុងទឹកដី Etihad ក្នុងជើងទី ២ តែនៅតែបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup ខណៈ​លទ្ធផល​សរុបទាំងពីរជើង Man City ឈ្នះ ៣-២។​

មួយគ្រាប់​យប់មិញ​ជាការរកបាន​ដោយខ្សែបម្រើ Nemanja Matic នៅនាទី ៣៥’ តែចូលវគ្គទី ២ នាទី ៧៦’ កីឡាករ​សញ្ជាតិ​ស៊ែប៊ីរូបនេះក៏ទទួលបានកាតលឿងជាលើកទី ២ បណ្តេញចេញពីការប្រកួត​។​

Man City និងត្រូវប៉ះជាមួយ Aston Villa នាវគ្គផ្តាច់ព្រ័ត្រដែលត្រូវធ្វើឡើងនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ ខាងមុខ។​