ចាញ់ក្នុងលីគមិនអស់ចិត្ត! Muangthong បន្តធ្លាក់នៅ FA Cup ទៀត

364

ក្រុម Muangthong United បានធ្លាក់ចេញពីពានរង្វាន់ FA Cup បន្ទាប់ពីចាញ់ក្រុម Port FC ដោយលទ្ធផល​ ០-២ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៅកីឡាដ្ឋាន SCG Stadium កាលពីថ្ងៃពុធម្សិលមិញ។

ក្នុងទឹកដីខ្លួនឯង Muangthong នៅតែមិនអាចទំលុះសំណាញ់ទី ក្រុមកំពុងឡើងជើង Port FC បាន។ ដោយក្រុមភ្ងៀវអាចមានឱកាសនាំមុខ ២គ្រាប់ផ្តើមចេញពីគ្រាប់បាល់ចូលទីខ្លួនឯងពីខ្សែប្រយុទ្ធ Teerasil នាទី ៧៣’ និងមួយគ្រាប់ពីកីឡាករ Blackburn របស់ Port FC នាទី ៨០’។​

ក្លឹបយក្សថៃ ដែលទើបតែប្តូរគ្រូបង្វឹកអស់ ៣ រូបត្រឹមតែពាក់កណ្តាលរដូវកាល បានបន្តបរាជ័យក្នុងពានរង្វាន់មួយផ្សេងទៀត ក្រោយពីក្នុងលីគកំពូល Thai League 1 ក្រុមមួយនេះនៅតែមិនទាន់អាចងើបឆ្ងាយពីតំបន់កាត់ចោល។​

ទស្សនា​វីដេអូ​ហាយឡាយ​

ប្រភព៖ Siamsport