គ្រូ U-16 ថៃ បង្ហើបមូលហេតុដែលលោកជ្រើសមកដឹកនាំក្លឹបបាល់ទាត់ព្រៃវែង

540

ក្លឹបបាល់ទាត់ខេត្តព្រៃវែង ត្រៀមនិងប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃ U-16 លោក Thongchai Rungreangles ក្រោយធ្វើចត្តាឡីស័ក ១៤ ថ្ងៃរួចរាល់ ដើម្បីដឹកនាំក្រុមក្នុងកិច្ចសន្យារយៈពេល ១ ឆ្នាំ។

គ្រូបង្វឹកវ័យ ៣៥ ដែលកាន់អាជ្ញាប័ណ្ឌ UEFA Pro Licence បានដឹកនាំជំនួយការរបស់លោកមកពីប្រទេសថៃចំនួន ២ រូបផងដែរ ក្នុងនោះមានគ្រូផ្នែកកាយសម្បទា និងគ្រូបង្វឹកអ្នកចាំទី ។

តាមការផ្តល់បទសម្ភាសជាមួយសារព័ត៌មានថៃ មុនចេញដំណើរនៅព្រលានយន្តហោះ លោក Thongchai Rungreangles បានបង្ហើបឲ្យដឹងថា ការសម្រេចចិត្តជ្រើសរើសក្លឹបរបស់ប្រទេសកម្ពុជាមួយនេះក៏ដោយសារតែ មានគោលការណ៍ និងគោលនយោបាយផ្តោតលើការដឹកនាំក្រុមយុវជនជម្រើសជាតិកម្ពុជាឈុត U-19 រួមគ្នាដែលនិងប្រកួតប្រជែងក្នុងលីគបាល់ទាត់ជាបន្តបន្ទាប់ ។ ម្យ៉ាងដើម្បីរៀបចំក្រុមជម្រើសជាតិកម្ពុជា ឆ្លងកាត់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ។

ខ្ញុំគិតថា វានឹងជួយបើកទីផ្សារឲ្យគ្រូបង្វឹកជនជាតិថៃឯទៀត ក្នុងការមកធ្វើការនៅក្លឹបក្នុងលីគអាស៊ាន ព្រោះក្រៅពីលីគបាល់ទាត់ថៃ ដែលជាលីគល្អបំផុត។ គ្រូជនជាតិថៃ ក៏កំពុងក្លាយជាចំណាប់អារម្មណ៍របស់ក្លឹបជាច្រើននៅក្នុងអាស៊ានផងដែរ។ ក្នុងនោះប្រទេសកម្ពុជាក៏តែងតែទស្សនា Thai League ហើយខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានជួយបន្តកិច្ចព្រមព្រៀងនេះ” ។