គ្រូ Shanghai SIPG ច្រានចោលសំណើរទៅដឹកនាំ Everton

254

លោក Vitor Pereira បានដកខ្លួនចេញពីបេក្ខភាពជាអ្នកចាត់ការថ្មីរបស់ក្រុម Everton ។ គ្រូបង្វឹក Shanghai SIPG រូបនេះមានស្ថិតិខ្ពស់ក្នុងការមកជំនួសតំណែងលោក Marco Silva ដែលក្លឹបបណ្តេញចេញ ខណៈលោក Duncan Ferguson បច្ចុប្បន្នជាគ្រូបណ្តោះអាសន្ន។

Image result for Vitor Pereira

Pereira បានប្រាប់ទូរទស្សន៍ Sky Sports ថា “វាជាកិត្តិយសមួយហើយ ខ្ញុំមានអំណរគុណដែលត្រូវបានពិចារណាដោយក្លឹបដែលខ្ញុំគោរពយ៉ាងខ្លាំង ប៉ុន្តែខ្ញុំនៅតែជាគ្រូបង្វឹករបស់ SIPG ហើយ SIPG គឺជាក្លិបដែលនៅជិតបេះដូងរបស់ខ្ញុំ” ។

Related image

ទោះយ៉ាងណាក្តី Everton នៅតែមានគម្រោងតែងតាំងអ្នកចាត់ការអចិន្រ្តៃយ៍ឱ្យបានឆាប់តាមដែលពួកគេអាចធ្វើបាន បើទោះបីជាបានយកឈ្នះក្រុមតោខៀវ Chelsea ៣-១ កាលពីថ្ងៃសៅរ៍ក្រោមការដឹកនាំរបស់លោក Ferguson ក៏ដោយ។