គ្រូវៀតណាម សុំទោសអ្នកគាំទ្រក្រោយ U23 ធ្លាក់ត្រឹមវគ្គចែកពូល

752

គ្រូបង្វឹកវៀតណាមលោក Park Hang-seo បានធ្វើការសុំទោសដល់អ្នកគាំទ្រវៀតណាម បន្ទាប់ពីដឹកនាំមិនបានល្អ ធ្វើឲ្យក្រុមធ្លាក់ចេញពីព្រឹត្តិការណ៍ AFC U23 Championship 2020 ត្រឹមវគ្គចែកពូល។

Vietnam Park

វៀតណាម បានបញ្ចប់ត្រឹមបាតតារាងពូល D មានត្រឹម ២ពិន្ទុ ក្រោយពីបរាជ័យនាប្រកួតចុងក្រោយក្នុងលទ្ធផល ២-១ ក្រោមស្នាដៃកូរ៉េខាងជើង បញ្ហានេះត្រូវបានលោក Park ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា៖ “អោយខ្ញុំសូមទោស! កាលពី ២ ឆ្នាំមុនយើងធ្វើបានល្អ តែឆ្នាំនេះ ៣ ប្រកួតយើងស្មើ ២ និងចាញ់ ១ ប្រកួត ជាក់ស្តែងវាជាលទ្ធផលអាក្រក់ ហើយខ្ញុំដឹងថាអ្នកគាំទ្រមានការខកចិត្ត”

គ្រូសញ្ជាតិកូរ៉េខាងត្បូងខាងលើ ក៏បានបន្ថែមទៀតថា ឆ្នាំនេះវៀតណាម U23 នឹងមិនចូលរួមក្នុងការប្រកួតណាមួយឡើយ ដូច្នេះយើងនឹងផ្តោតលើក្រុមជម្រើសជាតិឈុតធំ យើងកំពុងរង់ចាំការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២ ជាមួយម៉ាឡេស៊ីនៅថ្ងៃទី ៣០ ខែមីនាខាងមុខ។