គ្រូបង្វឹក Spurs ថា Son ជា David Beckham របស់អាស៊ី

357

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur បានកោតសរសើរយ៉ាងខ្លាំងទៅលើកីឡាករ Son Heung-min ដោយបាននិយាយថាលោកបានចាត់ទុកតារាកូរ៉េខាងត្បូងរូបនេះជា David Beckham របស់អាស៊ី។

He's Asia's Beckham - Spurs boss hails 'icon' Son

គ្រាន់តែចូលដីចិនភ្លាម ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះមានប្រជាប្រិយជាខ្លាំងពីសំណាក់អ្នកគាំទ្រនៅទីក្រុងសៀងហៃ ខណៈដែលក្រុម Spurs ត្រូវប៉ះគូប្រជែងរួមក្របខ័ណ្ឌបិសាចក្រហម Manchester United នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។

ថ្លែងក្នុងសន្និសិទ្ធកាសែតលោក Pochettino ដែលទើបតែដឹកនាំក្រុម Spurs ចាកចេញពីប្រទេសសឹង្ហបុរី មកកាន់ប្រទេសចិនបាននិយាយថា “យើងបានមើលឃើញជាច្រើនពីអ្នកគាំទ្រអាស៊ីដែលពួកគេចូលចិត្ត Son និងចាត់ទុកគេជា Idol។ ខ្ញុំនិយាយលេងបន្តិច ខ្ញុំអាចប្រដូចគាត់បានទៅនិង David Beckham របស់អាស៊ី“។

ប្រភព៖ Supersport