គ្រូបង្វឹក Sint-Truidense ទម្លាយ​មូលហេតុ​ដែល Messi វៀតណាម ចង់ចេញមុនកុងត្រា

3399

ខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong ត្រៀម​នឹងចាកចេញពីក្លឹប Sint-Truidense មុនកាលកំណត់ ដើម្បីត្រលប់ទៅក្របខណ្ឌ V.League 1 វិញដោយចូលរួមជាមួយក្លឹប Ho Chi Minh City។

Cong Phuong បានចំណាយ​ពេលខកចិត្ត​ ៥ ខែជាមួយក្លឹបបែលហ្ស៊ិក ដោយសារពុំសូវបានបង្ហាញខ្លួន ខណៈ​កុងត្រា​មានរយៈពេល ១ ឆ្នាំ ។ ក្រោយទទួលដំណឹងនេះលោក Nicky Hayen ដែលជាគ្រូបង្វឹក បានប្រាប់អំពីមូលហេតុដែលកីឡាករវ័យ ២៤ ឆ្នាំរូបនេះមានពេលវេលាដ៏ខ្លីនៅអឺរ៉ុប។

លោកថា៖ “ Jupiler Pro League ត្រូវបានកីឡាករជាច្រើនមើលស្រាល ការលេងបាល់ទាត់នៅទីនេះ តម្រូវឱ្យកីឡាករគ្រប់រូប មានភាពសកម្មនៅលើទីលានទោះបីពួកគេលេងមិនត្រូវតួរនាទីក៏ដោយ”  ។ លោកបន្តថា៖ ” វាមានន័យថាខ្សែប្រយុទ្ធ ក៏ត្រូវចូលរួមក្នុងកិច្ចការការពារផងដែរ ប៉ុន្តែ Cong Phuong មិនយល់រឿងនេះទេ គាត់ធ្វើផ្ទុយពីយើង ហើយមិនខ្វល់ពីការការពារទេ គាត់មិនសមជាមួយនឹងទម្រង់ ៥-៤-១ ដែលខ្ញុំកំពុងប្រើឡើយ គាត់មិនអាចសម្របបាន។

ទន្ទឹមនឹងនេះដែរលោក David Meekers ប្រធានក្លឹប​ Sint-Truidense ក៏បានសម្តែងការខកចិត្ត ចំពោះការអាក់អនចិត្តរបស់ខ្សែប្រយុទ្ធវៀតណាមរូបនេះផងដែរ។ លោកថា៖ “ នេះគឺជាការខកចិត្តមួយសម្រាប់ Cong Phuong ការចាកចេញរបស់គាត់គឺជារឿងសោកស្តាយសម្រាប់យើង។