គ្រូបង្វឹក Nishino ត្រូវបាន FA ថៃផ្តល់កុងត្រា ២ ឆ្នាំ​បន្ថែមទៀត​

228

លោក Akira Nishino និងបន្តដឹកនាំក្រុមជម្រើសជាតិថៃរហូតដល់ឆ្នាំ ២០២២ បន្ទាប់ពីបានចុះកុងត្រារយៈពេល ២ ឆ្នាំបន្ថែមទៀតជាមួយសមាគមបាល់ទាត់ថៃ (FAT)។

ចូលកាន់តំណែងនៅខែកក្កដាឆ្នាំ ២០១៩ អតីត​គ្រូបង្វឹក​ជប៉ុនរូបនេះ បានដឹកនាំក្រុម​ជម្រើស​ជាតិ​ឈុតធំថៃ ស្ថិតនៅលេខ ៣ ក្នុងពូល G នៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ និងការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ ២០២៣ ជុំទី ២។​

លោកក៏​ទទួលបន្ទុក​ដឹកនាំ​ក្រុមជម្រើសជាតិ U-23 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន និង AFC U23 Championship ឆ្នាំ ២០២០ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះផងដែរ តែទទួលបានលទ្ធផលពុំសូវល្អ។

ប្រកួតបន្ទាប់ ក្រុមរហស្សនាមដំរីសឹក ត្រូវប៉ះឥណ្ឌូណេស៊ីក្នុងការប្រកួតជម្រុះ World Cup នៅថ្ងៃទី ២៦ ខែមីនា មុនប៉ះអារ៉ាប់រួមនៅថ្ងៃទី ៤ មិថុនា និងម៉ាឡេស៊ីនៅថ្ងៃទី ៩ មិថុនា។