គ្រូបង្វឹក Jeonbuk FC និយាយបែបណាចំពោះការបង្ហាញខ្លួនដំបូងរបស់ខ្សែការពារថៃ (វីដេអូ)

141

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

ជាការភ្ងាក់ផ្អើលមួយដែលខ្សែការពាររបស់ក្រុមជម្រើសជាតិថៃ Sasalak Haiprakhon បានបង្ហាញខ្លួនក្នុងជម្រើសដំបូងលើទីលានជាមួយក្លិប Jeonbuk FC ក្នុងក្របខ័ណ្ឌពានរង្វាន់កំពូលអាស៊ី AFC Champions League។ 

Jeongbuk FC បានជួបតទល់ជាមួយក្រុមថៃ BG Pathum United ក្នុងវគ្គ ១៦ ក្រុមចុងក្រោយហើយបានយកឈ្នះដោយបាល់កាត់សេចក្តី ១១ ម៉ែត្រដោយលទ្ធផល ៤-២ បន្ទាប់ពីលទ្ធផលផ្លូវការ ១-១។

ទន្ទឹមជាមួយជ័យជម្នះនេះ គ្រូបង្វឹកក្រុមកូរ៉េខាងត្បូងលោក San Sik-Kim នៅតែមិនសប្បាយចិត្ត ថែមទាំងបានសុំទោសទៅកាន់អ្នកគាំទ្រ ដោយគិតថាក្រុមនៅតែលេងមិនល្អតាមការចង់បាន។

ទោះយ៉ាងណាក្តី លោក Kim បានលើកសរសើរទៅដល់ខ្សែការពារវ័យ ២៥ ឆ្នាំ Sasalak Haiprakhon បែបនេះថា “គាត់បានបង្ហាញពីសក្តានុពលរបស់គាត់យ៉ាងល្អ។ គាត់ត្រូវបានប្តូរជំនួសដោយបញ្ហារាងកាយបន្តិចបន្តួច។ គាត់មានការប្តេជ្ញាចិត្តហើយឆន្ទៈរបស់គាត់គឺខ្លាំង។ គាត់ខំប្រឹងដើម្បីក្រុម។ គាត់បានបង្ហាញថាគាត់អាចលេងជាមួយក្រុមបាន” ។

គួរបញ្ជាក់ថា Sasalak Haiprakhon បានផ្លាស់ទៅចូលរួមជាមួយក្រុមលេខ ២ ក្នុងតារាង K-League បច្ចុប្បន្ន ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Buriram United កាលពីខែមិថុនា។

វីដេអូការប្រកួត

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ