លោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich បានយល់ព្រមបន្តកុងត្រាថ្មីជាមួយម្ចាស់ជើងឯក Bundesliga រហូតដល់ខែមិថុនាឆ្នាំ ២០២៣ ។
បុរសវ័យ ៥៥ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបនៅដើមរដូវកាលនេះ ក្នុងនាមជាជំនួយការរបស់លោក Niko Kovac។
ទោះជាយ៉ាងណា គាត់បានក្លាយជាអ្នកចាត់ការបណ្តោះអាសន្ននៅពេលលោក Kovac ត្រូវបានបណ្តេញចេញនៅថ្ងៃទី 3 ខែវិច្ឆិកាហើយ ទទួលបានកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
Flick បានដឹកនាំក្រុមឈ្នះ ១៨ ប្រកួតក្នុងចំណោម ២១ ប្រកួត ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រធានក្លឹប Bayern លោក Karl-Heinz Rummenigge ។