អតីតគ្រូបង្វឹកជប៉ុនលោក Vahid Halilhodzic ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិម៉ារ៉ុកកាលពីថ្ងៃព្រហស្បតិ៍ដែលជាអាជីពទី ៣ របស់លោកជាមួយប្រទេសអាហ្វ្រិកមួយនេះ។
បុរសវ័យ ៦៧ ឆ្នាំរូបនេះ បានចូលជំនួសតំណែងគ្រូបង្វឹកចាស់លោក Herve Renard ដែលបានលាឈប់បន្ទាប់ពីការប្រកួត Africa Cup of Nations បានបញ្ចប់។
លោក Halilhodzic ដែលចាកចេញពីក្លឹបលីគកំពូលបារាំង Nantes កាលពីថ្ងៃទី ២ ខែសីហាបានមានប្រសាសន៍ថា“ ការនាំក្រុមឈានទៅដល់វគ្គចាប់ពូលនៅ World Cup ឆ្នាំ ២០២២ គឺជាគោលដៅចម្បងរបស់ខ្ញុំ” ។
គួររំលឹកថា គ្រូបង្វឹកជនជាតិបូស្នៀរូបនេះ បានទទួលបន្ទុកដឹកនាំជម្រើសជាតិជប៉ុនពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ ប៉ុន្តែរូបលោកត្រូវគេបញ្ចប់ការងារត្រឹមតែ ២ ខែមុនព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី។
ប្រភព៖ Super Sport