គ្មានការប្រកួត Premier League រហូត​ដល់​ខែមេសា ព្រោះ COVID-19

212

ការប្រកួតក្របខ័ណ្ឌ Premier League និង​លីគបាល់ទាត់​ក្នុង​ស្រុករបស់អង់គ្លេសផ្សេងទៀត ដែល​គ្រោងធ្វើនៅក្នុង​ខែមីនានេះ បានសម្រេច​ផ្អាករហូត​ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០។

ការ​សម្រេចផ្អាកនេះ បន្ទាប់​ពីមាន​គ្រូបង្វឹក និងកីឡាករបានធ្វើតេស្ត​ចេញលទ្ធផល​វិជ្ជមាន ផ្ទុកមេរោគកូរ៉ូណាថ្មី ឬ Covid-19 ខណៈដែល​ក្លឹប​មួយចំនួនដូចជា Leicester City, Everton និង Watford ជាដើម បាន​សង្ស័យ​ពីកីឡាកររបស់ខ្លួនដែល​មាន​ចេញ​រោគសញ្ញាស្រាល​នៃជំងឺ Covid-19 នេះ។

ចំណែក​ការប្រកួត​មិត្តភាពរវាងអង់គ្លេស និង​ដាណឺម៉ាក ដែលគ្រោងធ្វើនៅ​ថ្ងៃទី ២៧ និង​ ៣១ខែមីនាខាងមុខ ក្នុងកីឡដ្ឋាន Wembley របស់អង់គ្លេស ក៏ត្រូវ​ប្រកាស​លើកពេលផងដែរ។

គួរជម្រាបជូនថា មេរោគកូរ៉ូណាថ្មី ឬ Covid-19 ដែលមានប្រភពផ្ទុះឡើង​ដំបូង​ចេញពីទីក្រុងវូហាន ប្រទេសចិន បាននិងកំពុងតែរាល​ដាល​យ៉ាង​ខ្លាំងបំផុត ក្នុងប្រទេសមួយចំនួនធំនៅអឺរុប ដែលបង្កឲ្យមានក្តីព្រួយបារម្ភពីការ​ឆ្លងរាល​ដាល៕