គួរឲ្យស្តាយ! J-League សម្រេចលុបចោលការប្រកួតដែលនៅសល់ទាំងអស់

250

ជាថ្មីម្តងទៀត! ក្របខ័ណ្ឌលីគបាល់ទាត់ប្រទេសជប៉ុន J-League បានធ្វើការប្រជុំគ្នាសម្រេចលុបចោលការប្រកួតដែលនៅសេសសល់ទាំងអស់ មានន័យថារដូវកាល ២០២០ នេះគ្មានសកម្មភាពប្រកួតទៀតទេ។

ដោយសារការគំរាមកំហែងពី Covid-19 ឥតឈប់ឈរ ក្របខ័ណ្ឌលីគទាំង ៣ មាន ៥៦ ក្រុមរបស់ប្រទេសជប៉ុន និងសម្រេចទៅធ្វើនៅរដូវកាល ២០២១ វិញ។

J.League

ក្រោមកាលៈទេសៈដ៏លំបាកនេះ លោក Mitsuru Murai ប្រធានក្របខ័ណ្ឌបាល់ទាត់ជប៉ុន បានអនុញ្ញាតឲ្យក្រុម ២ ដែលកំពុងស្ថិតនៅកំពូលតារាងបច្ចុប្បន្ន មានក្រុមនៅ J2-League និង J3-League អាចឡើងមកលេងនៅ J1-League និង J2-League ដោយស្វ័យប្រវិត្ត។ ប៉ុន្តែមិនមានន័យថាក្រុមបាតតារាង J1-League ធ្លាក់ទៅលេងនៅ J2-League ទេ ពោលគឺនៅដដែលដោយជាការបន្ថែម ២ ក្រុមមានរហូតទៅដល់ ២០ ក្រុម ។ទោះយ៉ាងណាក្រុមទាំង ៤ នៅបាតតារាង និងត្រូវកាត់ចោលនៅចុងបញ្ចប់រដូវកាល ២០២១។