ខ្សែប្រយុទ្ធជប៉ុន Koroki ថា ទំលាក់ Guangzhou ក៏ដោយសារ Cannavaro ពោលពាក្យនេះ

349

កីឡាករជប៉ុន Shinzo Koroki របស់ក្លិប Urawa Red Diamonds បាននិយាយក្រោយចប់ការប្រកួតថា៖ “ការថ្លែងរបស់គ្រូបង្វឹក Guangzhou Evergrande លោក Fabio Cannavaro បន្ទាប់ពីជ័យជំនះវគ្គ ៨ ក្រុមលើក្រុមជប៉ុន Kashima Antlers គឺជាគន្លឹះនៃជ័យជម្នះរបស់ពួកយើងលើក្រុមចិនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំបានស៊ុតបាល់បញ្ចូលទីក្នុងជើងទី ២ មួយគ្រាប់ខណៈដែលក្រុម Urawa Reds បានយកឈ្នះសរុបទាំងពីរជើង ៣-០ លើ Guangzhou ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Champions League ដែលនិងត្រូវប្រឈមនឹងក្រុមអារ៉ាប៊ីសាអូឌីត Al Hilal។

នេះជាការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រសារជាថ្មីម្តងទៀត របស់ជើងឯកឆ្នាំ ២០១៧ Urawa ដែលធ្លាប់យកឈ្នះ Al Hilal លើកពានរង្វាន់ AFC Champions League កាលឆ្នាំ ២០១៧។ ហើយក្រោយទំលាក់ក្រុមលីគកំពូលចិន Guangzhou កីឡាករស៊ុតបាន ៥គ្រាប់ក្នុងពាននេះ Koroki បាននិយាយថា ” វាជាផ្នែកនៃការអត្ថាធិប្បាយមួយចំនួនផងដែរ របស់គ្រូបង្វឹកសញ្ជាតិអុីតាលី Cannavaro របស់ Guangzhou ដែលបានជំរុញឱ្យពួកយើងទទួលបានជ័យជម្នះនៅក្នុងការប្រកួតវគ្គ ៤ក្រុមចុងក្រោយ។ ឡើងមកកាន់វគ្គ ៤ក្រុមនេះ Guangzhou Evergrande បានទំលាក់ក្រុមម្ចាស់ការពារតំណែងជើងឯក Kashima Antlers ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ បន្ទាប់ពីចប់ការប្រកួតខ្ញុំបានអានព័ត៌មានថាគ្រូបង្វឹក Guangzhou លោក Cannavaro បាននិយាយថាពួកគេអាចក្លាយជាម្ចាស់ពានរង្វាន់ AFC Champions League រដូវកាលនេះបន្ទាប់ពីយកឈ្នះលើក្រុមរួមលីគកំពូលជប៉ុន ដូច្នេះហើយមិត្តរួមក្រុមរបស់ខ្ញុំភាគច្រើន រួមនិងខ្ញុំដែរ កាន់តែមានកម្លាំងចិត្តបន្ទាប់ពីបានអានព័ត៌មាននេះ”

ជាមួយគ្នានេះដែរ អតីតខ្សែការពារដែលធ្លាប់ជួយអុីតាលីលើកពាន FIFA World Cup ២០០៦ លោក Cannavaro បានបដិសេធថាលោកមិនបានធ្វើអត្ថាធិប្បាយទាំងនោះទេបន្ទាប់ពីទទួលបានជ័យជំនះលើក្រុម Kashima ម្ចាស់ជើងឯក ACL ឆ្នាំ ២០១៨ ។

លោកបន្តថា៖ “ខ្ញុំមិនដែលនិយាយអ្វីដូចនេះទេ។ ដោយសារខ្ញុំដឹងថានេះគឺបាល់ទាត់ ហើយខ្ញុំមិនដឹងថានរណានិយាយរឿងនេះទេ”

ប្រភព៖ Fox Sport Asia