ខ្សែប្រយុទ្ធឆ្នើម ក្នុងប្រវត្តិសាស្ត្រលីគកំពូលអាមេរិក ប្រកាសចាកចេញពី New York Red Bulls

363

Bradley Wright-Phillips ដែលត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមម្នាក់របស់លីគកំពូលអាមេរិក Major League Soccer និងចាកចេញពីក្រុម New York Red Bulls បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។

Image result for Bradley Wright-Phillips
Bradley Wright-Phillips

អតីតខ្សែប្រយុទ្ធក្រុម Manchester City និង Southampton វ័យ ៣៤ ឆ្នាំបានរួមរស់ជាមួយក្លិបអស់រយៈពេល ៦ ឆ្នាំ ហើយធ្លាប់ក្លាយជាម្ចាស់ស្បែកជើងមាស២ដង ដោយរកបាន ១២៦ គ្រាប់សរុបក្នុងការបង្ហាញខ្លួនចំនួន ២៤០ ប្រកួតសម្រាប់ Red Bulls ។

Image result for Denis Hamlett
លោក Denis Hamlett

នាយកកីឡារបស់ក្លឹបលោក Denis Hamlett បាននិយាយថា“ Brad នឹងក្លាយជាខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រ MLS” ។

Wright-Phillips បានផ្លាស់ទៅទឹកដីអាមេរិកក្នុងឆ្នាំ ២០១៣ បន្ទាប់ពីចេញពីក្រុមនៅអង់គ្លេសដែលគេធ្លាប់លេងឲ្យមានដូចជា Plymouth Argyle, Charlton Athletic និង Brentford ។ គាត់បានចាប់ដៃគូជាមួយអតីតកីឡាករ Arsenal, Thierry Henry ហើយស៊ុតបាល់បញ្ចូលទីបាន ២៧ គ្រាប់ក្នុងរដូវកាលដំបូងផងដែរ។