ខ្សែប្រយុទ្ធកូរ៉េខាងជើង Han Kwang Song ជាប់ក្នុងបញ្ជីឈ្មោះ Juve ជាលើកដំបូងត្រៀមប៉ះ Lecce

393

ខ្សែប្រយុទ្ធកូរ៉េខាងជើង Han Kwang Song ត្រូវបានជាប់ក្នុងបញ្ជីឈ្មោះរបស់ក្រុម Juventus ជាលើកដំបូងសម្រាប់ការប្រកួតក្របខ័ណ្ឌ Serie A ទល់និងក្រុម Lecce នៅថ្ងៃសៅរ៍នេះ។

ក្លិបយក្ស Juventus ដែលកំពុងស្ថិតក្នុងកំពូលតារាមាន ២២ ពិន្ទុក្នុង ៨ ប្រកួតនិងធ្វើដំណើរទៅកាន់ទីក្រុងអាប៉ូលាដើម្បីជួបក្រុម Lecce ដែលមានចំណាត់ថ្នាក់លេខ ១៧ មាន ៧ ពិន្ទុនៅឯកីឡដ្ឋាន Stadio Comunale Via del Mare។

Related image

ហើយកីឡាករដែលត្រូវបានជ្រើសរើសក្នុងបញ្ជីក្រុមទាំង ២២ នាក់គឺអវត្តមានកំពូលតារាព័រទុយហ្កាល់ Cristiano Ronaldo ដែលរូបគេត្រូវសម្រាកក្រោយជួយក្រុមយកឈ្នះក្រុម Lokomotiv Moscow ២-១ ក្នុងទីក្រុង Turin ក្នុងវគ្គចែកពូល UCL កាលពីថ្ងៃទី ២២ ខែតុលារួចមក។

ទោះជាយ៉ាងណា ការអវត្តមានរបស់តារាឆ្នើម Ronaldo ក៏ជាការផ្តល់ឱកាសដល់ ខ្សែប្រយុទ្ធកូរ៉េខាងជើងដែលបានចូលរួមជាមួយក្រុម Juventus កាលពីខែកញ្ញាឆ្នាំ ២០១៩។ កីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានក្រុមសេះបង្កង់ ចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងរយៈពេល ២ ឆ្នាំពីក្លិប Cagilari។

Related image

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិកូរ៉េខាងជើងដែលបានចូលរួមប្រកួតពានរង្វាន់ AFC Asian Cup 2019 កាលពីដើមឆ្នាំនេះ។ គាត់គឺជាជនជាតិកូរ៉េខាងជើងដំបូងគេដែលលេងនៅក្របខណ្ឌ Serie A ហើយក៏ជាកីឡាករដំបូងគេមកពីប្រទេសកូរ៉េខាងជើងដែលរកបានគ្រាប់បាល់ក្នុងលីគកំពូលរបស់អ៊ីតាលីគ្រាដែលលេងអោយ Cagilari ក្នុងរដូវកាល ២០១៧-១៨។