ខ្សែបម្រើ Real មួយរូបបង្ហើបថាចង់ផ្លាស់ទៅលេងនៅ អុីតាលី

379

ថ្លែងប្រាប់ក្នុងកិច្ចសម្ភាសរបស់ទូរទស្សន៍ Sky Sport ខ្សែបម្រើ Real Madrid សញ្ជាតិក្រូអាត Luka Modric បាននិយាយថា“ ខ្ញុំចូលចិត្តប្រទេសអុីតាលីព្រោះវានៅជិតក្រូអាត ខ្ញុំចង់លេងនៅ Serie A ព្រោះខ្ញុំមានមិត្តរួមក្រុមជម្រើសជាតិជាច្រើនលេងនៅទីនោះ “

Related image

ម្ចាស់ពាន Ballon d’Or ឆ្នាំ ២០១៨ រូបនេះ បាននិយាយបើកចំហរចំពោះការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Serie A នាពេលអនាគត។ ហើយកាលពីពេលថ្មីៗនេះ រូបគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លឹប Inter Milan និង AC Milan។

Image result for Luka Modric

Modric ទើបតែបង្ហាញខ្លួនបាន ៣ប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មីនេះ។ បច្ចុប្បន្នរូបគេមានវ័យ ៣៤ បន្ទាប់ពីមកកាន់ទីក្រុង Madrid តាំងពីឆ្នាំ ២០១២ ពីក្លឹប Tottenham និងបានបង្ហាញខ្លួនច្រើនជាង ៣០០ សម្រាប់ក្លឹប។