ខ្សែបម្រើ Martin Odegaard បានឆ្លង Covid-19 ហើយ

122

ខ្សែបម្រើ Martin Odegaard បានឆ្លង Covid-19 បន្ទាប់ពីការធ្វើតេស្ត PCR ចុងក្រោយដែលធ្វើឡើងដោយក្លឹប Real Madrid ។

កីឡាករន័រវែសរូបនេះ កំពុងនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃរហូតទាល់តែត្រឡប់មកធ្វើតេស្តអវិជ្ជមានវិញ ។

Odegaard បានឆ្លងជំងឺនេះ បន្ទាប់ពីការប្រកួតទល់ក្រុម Real Sociedad ជាក្លឹបដែលរូបគេបានចំណាយពេលខ្ចីជើងនៅរដូវកាល ២០១៩/២០ ។